លោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ
នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន០៤ រួមមាន៖
១.បូកសរុបរបាយការណ៍សកម្មភាពការងារគណៈកម្មការប្រចាំខែសីហា ឆ្នាំ២០២៣។
២.បូកសរុបចំណូល-ចំណាយថវិកាប្រចាំខែសីហា ឆ្នាំ២០២៣។
៣.របាយការណ៍គណៈប្រតិភូទៅប្រជុំនៅប្រទេសឥណ្ឌូនេស៊ី AIPA ។
៤.បញ្ហាផ្សេងៗ (ការចូលរួមមតិយោបល់របស់សមាជិក សមាជិកាអង្គប្រជុំ)៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន